ខ្សែប្រយុទ្ធវ័យក្មេងឆ្នើមរបស់កាំភ្លើងធំ ដែលមានឈ្មោះថា Sam Greenwood ត្រូវបានគេប្រកាសនៅថ្ងៃនេះ ហើយថានឹងផ្ទេរទៅចូលរួមជាមួយនឹងក្លឹបទើបឡើងមក Premier League មួយជំនួសវិញ។
កីឡាករវ័យ១៨ឆ្នាំរូបនេះ បានសម្រេចចិត្តចុះកុងត្រារយៈពេល៣ឆ្នាំជាមួយនឹងកីឡាដ្ឋាន Elland Road ក្រោយពេលដែលក្លឹបមួយនេះបានឡើងមកលីគកំពូលវិញ ជាលើកដំបូងក្រោយខកខានអស់រយៈពេលជាង១៦ឆ្នាំមក ហើយនោះពោលគឺចាប់តាំងតែពីរដូវកាល២០០៣_២០០៤។
កីឡាករខ្សែប្រយុទ្ធកណ្តាលរូបនេះ ក៏អាចលេងនៅខ្សែប្រយុទ្ធស្លាបបានផងដែរហើយក៏ធ្លាប់មានឈ្មោះ ជាមួយនឹងជម្រើសជាតិអង់គ្លេសឈុតយុវជន និងរកគ្រាប់បាល់បាន១២គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង១៤ដងនិងក៏ធ្លាប់បង្ហាញខ្លួន ឲ្យអង់គ្លេសលេងនៅពានរង្វាន់ធំៗមួយចំនួនទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី