នៅថ្ងៃនេះកីឡាករឆ្នើមរបស់ Real Madrid ដែលមានឈ្មោះថា Daniel Carvajal បានធ្វើការសារភាពថាកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Neymar គឺជាខ្សែប្រយុទ្ធដែលគាត់ពិបាកបិទបំផុតពេលដែលប្រកួតជាមួយគ្នា។
គួររំលឹកដែរថាកីឡាករទាំងពីរ Neymar និងCarvajal គឺជាគូប្រជែងដ៏ខ្លាំងក្លានៅលីគកំពូលអេស្បាញក្នុងនាមជាតំណាងឲ្យក្រុមខ្លាំងបំផុតទាំងពីរលើលោកគឺ Real Madrid និង Barcelona ចន្លោះពីឆ្នាំ២០១៣ទៅដល់ឆ្នាំ២០១៨មុនពេល Neymar ផ្ទេរទៅ PSG។
Carvajal បាននិយាយបែបនេះថា៖ Neymarគឺជាខ្សែប្រយុទ្ធដែលលំបាកក្នុងការការពារបំផុតទាំងបច្ចេកទេសនិងល្បឿនរបស់គាត់។ជាធម្មតាគាត់នឹងរកឧិកាសនិងចន្លោះប្រហោងទាល់តែឃើញទោះបីជាបិទគាត់ប៉ុន្មាននាក់ក្តីនិងស៊ុតបញ្ចូលទី៕
ប្រែសម្រួល៖ស៊ុនលី
