ខណៈដែលក្លឹប Milan ទាំងពីរសុទ្ធតែមានបំណងចង់បានកីឡាករ Tonali នោះមានន័យថាអនាគតរបស់គាត់ជាមួយនឹងក្លឹប Brescia គឺស្ថិតនៅក្នុងភាពលែងច្បាស់លាស់ទៀតឡើយ។
នៅថ្ងៃនេះប្រធានក្លឹប Brescia គឺលោក Massimo Cellino បានចេញមកបញ្ជាក់អះអាងយ៉ាងច្បាស់ថាទាំងក្លឹប Inter Milan និង AC Milan ពិតជាបានបង្ហាញបំណងចង់បាន Tonali ពិតមែនហើយលើសពីនេះសូម្បីតែ Juventus ផងដែរ។
ទោះបីជា Brescia បានធ្លាក់ចេញពីលីគកំពូល Serie A រដូវកាល២០១៩-២០២០ក្តីប៉ុន្តែ Tonali ដែលមានវ័យទើបតែ២០ឆ្នាំពិតជាបង្ហាញទំរង់លេងល្អមែនទែន ក្នុងនាមជាកីឡាករនៅតំបន់បម្រើប្រយុទ្ធរបស់ក្លឹបដោយការបង្ហាញខ្លួន ទាំង៣៥ដងក្នុងលីគ៕
ប្រែសម្រួល៖ស៊ុនលី