អតីតកីឡាករខ្សែប្រយុទ្ធឆ្នើម របស់បិសាចក្រហម Man United លោក Wayne Rooney បានធ្វើការលើកឡើងថាយុវជនឆ្នើមវ័យក្មេង Greenwood គឺជាជម្រើសដ៏ល្អប្រសើរជាងកីឡាករមួយចំនួន សម្រាប់លោក Gareth Southgate។
Rooney ជឿជាក់ថា Greenwood គឺជាជម្រើសដ៏ល្អប្រសើរបំផុតជាងកីឡាករ Tammy Abraham និង Marcus Rashford ផងប្រសិនបើ Harry Kane នឹងអវត្តមានជាពីជម្រើសជាតិ ដោយប្រការណាមួយ។
គួរឲ្យដឹងដែរថាកីឡាករវ័យ១៨ឆ្នាំរូបនេះ អាចរកគ្រាប់បាល់បាន១៧គ្រាប់មកហើយនៅគ្រប់ការ ប្រកួតសម្រាប់រដុវកាល២០១៩៩-២០២០ជូនក្លឹបនិងបានបង្ហាញ ទំនុកចិត្តយ៉ាងខ្លាំងនៅចំពោះអ្នកគាំទ្រក្លឹប និងជាពិសេសគ្រូបង្វឹកក្លឹបបិសាចក្រហម Man United ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី