កីឡា

ធន អៀងឡៃ ទម្លាក់ សេក សារ៉ាននៅជុំទី១ នៃពានរង្វាន់ TV5 Boxing Knock-Out Serie by Cellcard លើសង្វៀនTV5

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ពានរង្វាន់ TV5 Boxing Knock-Out Serie by Cellcard លើសង្វៀនTV5 កាលពីយប់ថ្ងៃសៅរ៍ សីហា ប្រភេទភេទទម្ងន់៥៤គីឡូក្រាម អ្នកប្រដាល់ ធន អៀងឡៃ ក្លិបកងយោធពលខេមរភូមិន្ទ បានយកឈ្នះអ្នកប្រដាល់សេក សារ៉ាន់ ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ដោយពិន្ទុដាច់តែម្ដង ។
អៀងឡៃមានប្រៀបលើគូប្រកួតគ្រប់ទឹក ទាំងអស់តែម្ដង ហើយស្ថានភាព នៃការប្រកួតអៀងឡៃ វ៉ៃសារ៉ាន់ ចំណុចពិសេសច្រើនជាង ។
ចំពោះសារ៉ានវិញ នៅទឹកដំបូង គេហាក់ដូចជាក្លាហានគ្រាន់បើ ហើយគេក៏បើកការវាយលុកច្រើនដែរ តែបន្ទាប់វ៉ៃលុកមិន បានផល ហើយបែរជាត្រូវអៀងឡៃ ច្រាស់សងមកវិញផ្ទួនៗនោះ អ្នកប្រដាល់មកពីខេត្តសៀមរាបរូបនេះ វ៉ៃលែងចេញតែម្ដង ដោយគេដកថយ និងការពារច្រើនជាង ។

ក្រោយពីចប់ការប្រកួតធន អៀងឡៃ បានទទួលជ័យជម្នះលើសេក សារ៉ាន់ ដោយពិន្ទុ ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យអៀងឡៃ ឈ្នះគ្រប់ៗគ្នា ចំណែកសេក សារ៉ាន់ ហាលអាវត្រឹមជុំទី១នេះ មុនគេខណៈ ធន អៀងឡៃ កក់កៅអីសម្រាប់ប្រកួត បន្តវគ្គជម្រុះជុំទី២ទៀត ។

ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ ពានរង្វាន់វិញនោះ អ្នកប្រដាល់ជើងថ្មីសូត្រ វាសនា ក្លិបបក្សីស្លាបដែកប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ ជើងចាស់រឿម វណ្ណៈក្លិបអប់រំកាយស្រុកអន្លង់វែង ។ វណ្ណៈដែលជាអ្នកប្រដាល់ចូលចិត្ត ប្រើកែងវាយប្រហារគូប្រកួតនោះ ទោះបីកំពស់របស់គេចាញ់ប្រៀប វាសនា ក៏ពិតមែនក៍គេព្យាយាមប្រើកែងវាយ ប្រហារលើគូប្រកួត ដោយគ្មានញញើតដែរ ។

ការប្រើកែងវាយប្រហារ ដោយសន្ធាប់បែបនេះ ធ្វើឲ្យវាសនាវ៉ៃដោយប្រយ័ត្ន និងមិនសូវហ៊ានវាយប្រហារ សងវិញឡើយ ។ ទោះជាយ៉ាងណាក៏អ្នកប្រដាល់ ទាំង២រូបនេះប្រកួតគ្នា៥ ទឹកពេញដោយលទ្ធផលចុងក្រោយរឿម វណ្ណៈ បានទទួលជ័យជម្នះលើសូត្រ វាសនាដោយពិន្ទុទាំងទ្រមខ្លួន ៕
ដោយ៖លី ភីលីព

Most Popular

To Top