ភ្នំពេញ ៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើកការប្រកួតកីឡា មហាជនជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ រយៈពេល១០ថ្ងៃ ដែលចាប់ពីថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្ត ។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ហើយ ក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៤នេះ សម្រាប់ត្រៀមការប្រកួតកីឡា ទូទាំងប្រទេស ឆ្នាំ២០២០ នាពេលខាងមុខនេះ ។ ព្រឹត្តិការណ៍នេះរួមមានកីឡា ចំនួន៤ប្រភេទ គឺបាល់ទាត់ បាល់ទះ អត្តពលកម្ម និងទាញព្រ័ត្រ ។
ការប្រកួតនេះ បាល់ទាត់មាន១៤ក្រុម បាល់ទាត់បុរស មាន១០ក្រុម បាល់ទាត់នារី៤ក្រុម បាល់ទះបុរស មាន៩ក្រុម នារី៣ក្រុម អត្តពលកម្ម មានច្រើនក្រុមលើកវិញ្ញាសា លោតចម្ងាយ លោតកម្ពស់ និង១០០ម៉ែត្រ រីឯប្រភេទកីឡាទាញព្រ័ត្រ មាន១២ក្រុម នារី៦នាក់ និងបុរស៦នាក់ ។
បាល់ទាត់បុរស មាន១០ក្រុម យើងចាប់ផ្តើម ការប្រកួតជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីលានបាល់ទាត់ វិទ្យាល័យជ័យវរ័ន្មទី៧ ចំណែក៣ប្រភេទ កីឡា ទៀតប្រកួតនៅទីក្រុងតាខ្មៅ ៕ ដោយ៖លី ភីលីព