The Sunsports ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា លោក Antonio Conte ត្រូវបានគេដឹងថា កំពុងមានបំណងចង់ធ្វើការសាជាថ្មី ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ Oliver Giroud ខណៈដែល Chelsea ក៏បានបញ្ជាក់ហើយថា គ្មានផែនការសម្រាប់កីឡាករ ជើងចាស់រូបនេះឡើយ។
គ្រូបង្វឹករបស់ក្លឹប Inter Milan រូបនេះ គឺជាអ្នកដែលគាំទ្រកីឡាករ Giroud តាំងតែពីគ្រាដែលលោកធ្លាប់បំពេញ ការងារជាគ្រូបង្វឹករបស់ក្លឹប Chelsea មកម្ល៉េះហើយក៏ធ្លាប់បាន ព្យាយាមក្នុងការចរចា នាំយកកីឡាករខ្សែប្រយុទ្ធបារាំងរូបនេះ មក Inter Milan ម្តងដែរកាលពីខែមករា។
អ្វីដែលយើងអាច មើលឃើញកាន់តែច្បាស់ នៅពេលនេះគឺថាគ្រូ Chelsea លោក Frank Lampard បានចំណាយលុយ១៣៤លានផោន រួចមកហើយនៅរដូវក្តៅនេះដោយនាំយកសុទ្ធ តែខ្សែប្រយុទ្ធល្បីៗ ដូចជា Kai Havertz តម្លៃ៩០លានផោន កីឡាករ Ziyech ៣៦លានផោនផង៕
ប្រែសម្រួល៖ស៊ុនលី