កីឡាករខ្សែប្រយុទ្ធ អ៊ុយរ៉ាហ្គាយ Luis Suarez ត្រូវបានគេជឿជាកថា នឹងអាចផ្ទេរចេញពីក្លឹប Camp Nou ហើយនៅរដូវក្តៅនេះ ខណៈដែលគ្រូបង្វឹកថ្មី លោក Ronald Koeman នឹងត្រៀមធ្វើដំណើរ មកដល់ទីនេះ សម្រាប់រដូវកាលថ្មី។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី the Goal បានសរសេរថា ក្លឹបយក្សអេស្បាញ Barcelona នឹងចាំបាច់ត្រូវចំណាយលុយប្រមាណជា១៤លានផោន ដើម្បីអាចលុបចោលកុងត្រា របស់ Suarez មុនកាលកំណត់។
រំលឹកដែរថា កាលពីសប្តាហ៍មុនកីឡាកររូបនេះ ត្រូវបានគ្រូបង្វឹកថ្មីលោក Koeman បានទូរស័ព្ទ ដើម្បីបញ្ជាក់យ៉ាងច្បាស់ហើយថា អំពីផែនការថ្មី របស់គាត់នៅរដូវកាលក្រោយ ដោយមិនមានវត្តមាន របស់គាត់ឡើយ ហើយក្នុងនោះក៏មានកីឡាករមិនតិច ជាង១០នាក់ឡើយ ដែលនឹងត្រូវលក់ចេញ ពីក្លឹបផងដែរ៕
ប្រែសម្រួល៖ស៊ុនលី