នៅថ្ងៃនេះក្លឹបមាន់ខ្នាយមាស Spurs បានធ្វើការប្រកាសជាផ្លូវការហើយថា ខ្លួនបានចាយលុយ ១៥លានផោន ទិញបានខ្សែការពារឆ្នើមសញ្ជាតិអៀរឡ់ង ម្នាក់មកពីក្លឹប Wolves។
កីឡាករវ័យ ២៨ឆ្នាំ រូបនេះបានចុះកុងត្រារយៈពេល ៤ឆ្នាំ ជាមួយនឹង Spurs បន្ទាប់ពីបានបង្ហាញខ្លួនរយៈពេល ៣០០ ប្រកួតមកហើយជូនក្លឹបចាស់របស់ខ្លួន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នឹងភាពអាម៉ាសមួយដែរ សម្រាប់កីឡាកររូបនេះគឺនៅមុនពេលការប្រកាសជាផ្លូវការ គាត់បានបង្ហោះនៅលើ Twitter ថាគាត់ស្រលាញ់ Arsenal ជារៀងរហូតដែលគ្រានោះគេជឿជាក់ថា គាត់បានសង្ឃឹមច្បាស់ទៅហើយថា នឹងផ្ទេរទៅលេងជាមួយនឹង Arsenal ប៉ុន្តែចុងក្រោយគាត់បានលប់ Twitter នោះចោលទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី
