កីឡា

Messi មិនមានវត្តមានក្នុងការហ្វឹកហាត់ របស់ក្លឹបឡើយ

កំពូលកីឡាករ Lionel Messi បានធ្វើឲ្យគ្រប់គ្នាកាន់តែបារម្ភជាពិសេស អ្នកគាំទ្ររបស់ Barcelona នៅក្រោយពេលដែលគាត់មិនមានវត្តមាន ឡើយក្នុងការហ្វឹកហាត់ត្រៀមរដូវកាលថ្មីកាលពី ថ្ងៃចន្ទ។

Barcelona ត្រូវបានគេដឹងថាបានចាប់ផ្តើមបើក វគ្គហ្វឹកហាត់ជាលើកដំបូងរបស់ពួកគេក្រោមការដឹកនាំ របស់គ្រូបង្វឹកថ្មីលោក Ronald Koeman ។

ដូចដែរការរំពឹងទុកកីឡាករអាហ្សង់ទីនរូបនេះ មិនមានវត្តមានជាមួយនឹងក្លឹបឡើយនៅក្រោយពេលដែលគាត់ក៏មិនមានវត្តមាន ជាមួយនឹងការធ្វើតេស្តរកកូវីដ១៩ជាមួយនឹងសមាជិករបស់ Barcelona ផ្សេងទៀតមុននេះប៉ុន្មានថ្ងៃ ផងដែរនោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top