ក្លិប Real Betis នៅថ្ងៃនេះបានប្រកាសអំពីការចុះហត្ថលេខាជាផ្លូវការជាមួយនឹង អតីតកីឡាករអ្នកចាំទីរបស់ក្លឹប Manchester CityនិងFC BarcelonaគឺកីឡាករClaudio Bravoហើយ។
កីឡាករសញ្ជាតិឈីលីវ័យ ៣៧ ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល ១ ឆ្នាំជាមួយនឹងជម្រើសនៅរដូវកាលបន្ទាប់ផងដែរ ខណៈដែលក្លិបដែលមានមូលដ្ឋាននៅទីក្រុង Seville មួយនេះកំពុងស្ថិតនៅក្រោមការរៀបចំឡើងវិញ ឡើងវិញក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Manuel Pellegrini បន្ទាប់ពីការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៥ គួរឱ្យខកចិត្តកាលពីរដូវកាលមុន។
Bravo ត្រូវបានស្នើសុំដោយអតីតគ្រូបង្វឹកក្លឹប Manchester City លោក Pellgrini បន្ទាប់ពី Real Betis បានតស៊ូក្នុង ក្នុងយុទ្ធនាការរដូវកាលកន្លងមក។ អ្នកចាំទីជើងចាស់រូបនេះវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញក្នុងនមជាកីឡាករគ្មានតម្លៃខ្លួនបន្ទាប់ពីផុតកុងត្រា ៤ ឆ្នាំជាមួយក្រុម Manchester City ត្រូវបានបញ្ចប់៕
ប្រែសម្រួល៖ស៊ុនលី