Lionel Messi ត្រូវបានរាយការណ៍ថា បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងតម្លៃកំណត់ត្រា៦២៣លានផោន ដើម្បីចូលរួមជាមួយ Manchester City។
កីឡាករវ័យ៣៣ឆ្នាំកំពុងព្យាយាមចង់ចាកចេញពី Barcelona បន្ទាប់ពីគេបានដាក់លិខិតសុំចាកចេញកាលពីខែមុន។ យោងតាមសារព័ត៌មាន Record Sport ឲ្យដឹងថា Messi បានយល់ព្រមទទួលយកកុងត្រារយៈពេល៥ឆ្នាំ ដោយទទួលបាន៦២៣លានផោន។
សម្រាប់កុងត្រានេះនឹងធ្វើឲ្យកីឡាករសញ្ជាតិអាហ្សង់ទីនក្លាយជាកីឡាករទទួលបានថ្លៃពលកម្មខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់។ បើគិតឲ្យម៉ត់ចត់នៃថ្លៃពលកម្ម Messi នឹងទទួលបាន២,៤លានផោនក្នុងមួយសប្ដាហ៍ ឬ១០,៤លានផោនក្នុងមួយខែ។
យោងតាមប្រភពដដែល សម្រាប់ការនិយាយគ្នា Messi នឹងចំណាយពេល៣ឆ្នាំនៅ Etihad និង២ឆ្នាំផ្សេងទៀតជាមួយក្លឹបនៅលីគកំពូលអាមេរិក New York City ដែលជាសម្ព័ន្ធជាមួយក្លឹប Man City៕
ប្រភព៖ sabayy