នៅថ្ងៃនេះប្រធានក្លឹប Napoli លោក Aurelio De Laurentiis បានធ្វើការអះអាងសាជាថ្មី ហើយថា កីឡាករខ្សែការពារឆ្នើម របស់ក្លឹបគឺ Kalidou Kouibaly និងក៏ដូចជាខ្សែប្រយុទ្ធ Arkadiusz Milik គឺនឹងមិនមានវត្តមានជាមួយក្លឹបទៀត នារដូវកាលក្រោយ។
ទោះបីជាមិនអាចបញ្ជាក់ច្បាស់ថា គោលដៅថ្មីរបស់កីឡាករទាំងពីរ ជាក្លឹបមួយណាក្តី ប៉ុន្តែលោក Laurentiis បានអះអាងថា នៅពេលដែលសំណើរមួយណា ដែលមានទំហំស្មើទៅនឹងការចង់ បានរបស់ក្លឹបគឺយើងមិន ធ្វើការពិចារណាច្រើននោះទេ ដើម្បីអនុញ្ញាតិឲ្យពួកគាត់ចាកចេញ។
គួរឲ្យដឹងដែរថា Koulibaly ក្នុងវ័យ២៩ឆ្នាំ បានវិវត្តខ្លួនទៅជាកីឡាករខ្សែការពារដ៏ខ្លាំងមួយ នៅក្នុងតំបន់អ៊ឺរ៉ុបចាប់តាំងតែពីបានផ្ទេរ មកពីក្លឹប Genk កាលពីឆ្នាំ២០១៤ហើយបច្ចុប្បន្នកំពុង មានតម្លៃខ្លួនប្រមាណជា៥៨លានផោន៕
ប្រែសម្រួល៖ស៊ុនលី