កីឡា

PSG ​រក​ឃើញ​ពួក​ម៉ាក​ Neymar ​៣​នាក់​ទៀត ​ក៏​ឆ្លង Covid-19 ​ដែរ​

​ក្រុម PSG ​បាន​ប្រកាស​ថា ​រក​ឃើញ​កីឡាករ ​របស់​ខ្លួន​៣​នាក់​ទៀត ​បាន​ឆ្លង​មេរោគ Covid-19 ​ដែរ ​បន្ទាប់​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ ​រក​ឃើញ​៣​នាក់​ឆ្លង​រួច​ទៅ​ហើយ។

​៣​នាក់​មុន​ដែល​ក្រុម PSG ​ប្រកាស​ថា ​ឆ្លង​មេរោគ​នោះ ​រួម​មាន Neymar , Di Maria ​និង ​Leandro Paredes ​បន្ទាប់​ពី​ពួកគេ​ត្រលប់​ពី​វិស្សមកាល​វិញ ។ ​ស្រប​ពេល​កន្លង​ទៅ​បាន​ប៉ុន្មាន​ថ្ងៃ ​ស្រាប់​តែ​ពេល​នេះ​ក្លឹប​យក្ស​បារាំង​មួយ​នេះ ​បាន​ប្រកាស​ថា​កីឡាករ​៣​នាក់ ​បន្ថែម​ទៀត​នៅ​ឈុត​ធំ ​ក៏​បាន​រក​ឃើញ​ថា​ឆ្លង​មេរោគ Covid-19 ​ផង​ដែរ។ ​ដោយ​៣​នាក់​នោះ​រួម​មាន ​Marquinhos, Keylor Navas ​និង ​Mauro Icardi ​។ ​

​ការ​រក​ឃើញ​កីឡាករ​ដល់​ទៅ​៦​នាក់ ​នៅ​ក្រុម​ធំ​ឆ្លង​មេរោគ​នេះ អាច​នឹង​ប៉ះពាល់​ដល់ ​កាល​វិភាគ​ប្រកួត​របស់ PSG ​មិន​ខាន ។ ដោយ​ថ្ងៃ​ទី​១០​ខែ​កញ្ញា​សប្ដាហ៍​ក្រោយ​នេះ ពួកគេ​នឹង​ត្រូវ​ប្រកួត​ទល់​ក្រុម Racing Lens ​ដែល​ជា​ការ​ប្រកួត​បើក​ឆាក​លីគ​បារាំង ៕
ដោយ ៖ sabay

Most Popular

To Top