Lionel Messi បានបញ្ជាក់រូបគេ នឹងបន្ដលេងរហូតដល់អស់កុងត្រានៅក្រុម FC Barcelona ទៀត ដែលនេះមានន័យថារូបគេ នឹងមិនចាកចេញទេនាពេលនេះ។
ការចេញមុខមកបញ្ជាក់នេះ បានធ្វើឱ្យគ្រប់គ្នាស្ងប់ ចិត្តហើយ។ ចំពោះការមិនចាកចេញនេះដែរ Messi បានប្រាប់ហេតុផលជាច្រើន ដោយក្នុងនោះ ហេតុផលគ្រួសារមើលទៅហាក់ដូចជាធំជាងគេសម្រាប់កីឡាករអាហ្សង់ទីននេះ ដែលពិបាក ក្នុងការដើរចេញពីអេស្ប៉ាញខ្លាំងណាស់។

Messi បាននិយាយថា៖ “ពេលខ្ញុំនិយាយពីរឿងចាកចេញ ប្រាប់ទៅប្រពន្ធនិងកូន វាពិតជា drama ខ្លាំងណាស់។ គ្រួសារទាំងមូលចាប់ផ្ដើមយំ កូនរបស់ខ្ញុំមិនចង់ចាកចេញពី Barcelona ទេ ពួកគេមិនចង់ប្ដូរសាលាឡើយ។ Mateo នៅតូច ហើយមិនទាន់ យល់ពីអ្វីដែលផ្លាស់ទៅកន្លែងផ្សេងទេ ដើម្បីបង្កើតជីវិតថ្មី។ Thiago ធំបន្តិចហើយ គាត់បានឮរឿងខ្លះនៅតាមទូរទស្សន៍ ហើយមកសួរខ្ញុំ។ ខ្ញុំមិនចង់ឱ្យគេដឹងពីរឿងរ៉ាវ ដែលត្រូវបង្ខំការចាកចេញទេ ទៅសាលារៀនថ្មី ហើយបង្កើតមិត្តថ្មី។ គាត់យំនៅមុខខ្ញុំ ហើយនិយាយថាសូមកុំចាកចេញអី។ ខ្ញុំនិយាយម្ដងទៀត វាពិតជាពិបាក ក្នុងការចាកចេញណាស់”៕
ប្រភព៖sabay
