កីឡា

សហព័ន្ធខ្មែរកីឡា ហាប់គីដូ ប្រគល់លិខិតបញ្ញាក ដល់ក្លិបកងអន្តរាគមន៍ទី១ ប្រឆាំងភារវកម្មខេត្តកណ្តាល

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហាប់គីដូនាល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០បានរៀបចំពិធីប្រគល់លិខិតបញ្ញាក់ដល់ក្លិបកីឡាហាប់គីដូកងអន្តរាគមន៍ទី១ប្រឆាំងភារវកម្មខេត្តកណ្តាលចំនួន១០នាក់ដែលប្រព្រឹត្តនៅទីលានហ្វឹកហាត់របស់សហព័ន្ធលើកំពូលអាគារសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាក្នុងពហុកីឡដ្ឋានជាតិ។

ក្នុងឳកាសប្រគល់លិខិតបញ្ញាក់នោះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ លោក គង់ ធីណា អគ្គលេខាធិការនៃសហព័ន្ធ សមាជិកប្រតិបត្តិ លោកគ្រូបង្វឹកតាមបណ្តាលក្លិបខេត្តនានា និងកីឡាករ-កីឡាការិនីហាប់គីដូជាង១០០នាក់។

លោក គង់ ធីណា អគ្គលេខាធិការបានប្រាប់ឲ្យដឹងថា ក្លិបកីឡាហាប់គីដូកងអន្តរាគមន៍ទី១ប្រឆាំងភារវកម្មខេត្តកណ្តាលដែលជាផែនការមេរបស់សហព័ន្ធកីឡាហាប់គីដូក្នុងការពង្រីកក្លិបកីឡាហាប់គីដូតាមបណ្តាខេត្តទូទាំងប្រទេសដើម្បីត្រៀមការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតជាផ្លូវការ។

លោកបានបន្តថា សហព័ន្ធមានក្លិបកីឡាហាប់គីដូជាច្រើនទៀត ដែលស្ថិតតាមសាលាឯកជន និងសាលាភាសាអន្តរជាតិនានានៅទូទំាំងរាជធានភ្នំពេញ។ ដូច្នេះរូបលោក និងសមាជិកប្រតិបត្តិបាននឹងកំពុងពិភាក្សាគ្នា និងប្រជុំរាល់ខែជាប្រចាំដើម្បីពង្រឹងពង្រីកប្រភេទកីឡាហាប់គីដូនេះតាមបណ្តាលខេត្ត៕

ដោយ៖លី ភីលីព 

Most Popular

To Top