ខ្សែប្រយុទ្ធ Kylian Mbappe ក៏រកឃើញថាមានផ្ទុកមេរោគ Covid-19 ដែរ អំឡុងពេលកំពុងលេង ឱ្យក្រុមជម្រើសជាតិបារាំង ក្នុងពានរង្វាន់ UEFA Nations League នេះ។
Mbappe ត្រូវបានបារាំង បានដកឈ្មោះចេញ ពីក្រុមជម្រើសជាតិហើយ ក្រោយពីពួកគេធ្វើតេស្ដ រកឃើញថាមានផ្ទុកមេរោគ Covid-19 ។ ខណៈដែលក្រុមបារាំង ក៏ត្រូវប្រកួតជាមួយក្រុមក្រូអាតដូចគ្នានៅរាត្រីនេះ ។ ការរកឃើញថា មានមេរោគនេះ មិនត្រឹមតែប៉ះពាល់ដល់ការ ប្រកួតជម្រើសជាតិទេ ពោលគឺក្រុម PSG ឯណោះក៏កំពុងពិបាកផងដែរ។
បច្ចុប្បន្ននេះ PSG មានកីឡាករឆ្លងមេរោគសរុប ដល់ទៅ៧នាក់ហើយ ។ ដោយកីឡាករទាំង៧នាក់នោះ មាន Mbappe , Neymar , Di Maria, Icardi , Navas ជាដើម ៕
ដោយ ៖ sabay