ទីបំផុតកីឡាករខ្សែការពារស្លាប Jamal Lewis ដែលបានបដិសេធមិនព្រមទទួលយកសំណើររបស់ Liverpool កាលពីខែមុននោះ បានសម្រេចចិត្តទៅចូលរួមជាមួយនឹង Newcastle ជាផ្លូវការហើយ។
កីឡាករ Lewis វ័យ២២ឆ្នាំរូបនេះបានធ្លាក់ចេញពី Premier League កាលពីរដូវកាល២០១៩-២០២០ទៅជាមួយនឹងក្លឹប Norwich ប៉ុន្តែបានទាញឱកាសក្នុងការបន្តលេងនៅលីគកំពូលនេះដដែលហើយក្នុងនោះ បានទាំងបដិសេធសំណើរ ជាទឹកប្រាក់ប្រមាណជា១០លានផោនពី Liverpool ផងដែរ។
Norwich បានប្រកាសយ៉ាងច្បាស់ៗថា នឹងមិនលក់កីឡាករវ័យក្មេងរូបនេះក្រោមតម្លៃ២០លានផោនឡើយប៉ុន្តែចុងក្រោយ គឺបានសម្រេចត្រឹមតែ១៥លានផោនលក់ទៅឲ្យ Newcastle ទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី
