ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ប្រកាសការប្រកួតកីឡា វាយកូនឃ្លីលើតុ ជ្រើសរើសជើងឯក ថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា លើកទី ១ ប្រចាំឆ្នាំ២០២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅសាលាដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិ (រាជធានីភ្នំពេញ) ការដាក់ពាក្យ ចូលរួមប្រកួត ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០ ។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជួបជុំ សមាគម ក្លិប កីឡាវាយកូនឃ្លីលើតុ ក្រសួង-មន្ទីរ រាជធានី-ខេត្ត ដើម្បីប្រជុំបច្ចេកទេស និងចាប់ឆ្នោត ប្រកួតជាក្រុម នៅទីស្នាក់ការសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ស្ថិតនៅពហុកីឡដ្ឋានជាតិ (សាលដំបូលទូកថ្មី) សម្រាប់វិញ្ញាសាប្រកួតចែកចេញ ជា២ផ្នែក គឺ កមិ្រក ក១ និងកមិ្រក ក២ ចំណែកកមិ្រក ក១ វិញ្ញាសាឯកត្តបុរស វិញ្ញាសាឯកត្តនារី ក្រុមបុរស និងគូបុរស ចំពោះកមិ្រក ក២វិញ វិញ្ញាសាឯកត្តបុរស វិញ្ញាសាឯកត្តនារី ក្រុមបុរស និងគូបុរស៕ដោយ៖លី ភីលីព



