គ្រូបង្វឹកក្លឹប Napoli លោក Gattuso នៅថ្ងៃនេះ ត្រូវបានក្រុមអ្នកកាសែត ធ្វើការសាកសួរអំពីព័ត៌មាន នៃការដោះដូរកីឡាករ២រូប ដ៏សំខាន់របស់ក្លឹប នៅក្រោយជ័យជំនះ ការប្រកួតមិត្តភាព ប៉ះនឹងក្រុម Pescara កាលពីយប់មិញ។
គ្រូបង្វឹករូបនេះ បានពន្យល់ខ្លីៗថា បែបនេះថា កីឡាករខ្សែ ការពារឆ្នើម របស់ក្លឹប Kalidou Koulibaly នឹងបន្តរស់នៅជាមួយ នឹងក្លឹបជាធម្មតា ប្រសិនបើតម្លៃខ្លួនដែលក្លឹបបានរំពឹងទុក នឹងមិនអាចទាមទារ បានពីក្លឹបថ្មីទេនោះ។
គួរឲ្យដឹងដែរថា ក្រៅតែក្លឹប Man City និង Man United ដែលតែងតែបានបង្ហាញពីបំណង ចង់បានខ្សែការពារមាឌធំរូបនេះនោះ ក៏មានដូចជាក្លឹបយក្សបារាំង PSG ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី