ការប្រកួតបើកឆាកនៅយប់មិញនេះ ក្រុម Liverpool បានយកឈ្នះលើក្រុម Leeds United ក្នុងលទ្ធផល ៤-៣ ធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តនឹងទស្សនាមែនទែន។
ក្រុម Liverpool បានបើកការនាំមុខមុនជាបន្ដបន្ទាប់ ខណៈដែល Leeds United វិញ ក៏តាមបានស្មើវិញរហូតផងដែរ។ ក្រោយពីស្មើគ្នា ៣-៣ នៅចុងម៉ោងទៅហើយ នាទី៨៨ ក៏ស្រាប់តែ Rodrigo បង្កកំហុសធ្វើឱ្យក្រុមហង្សក្រហមទទួលបានបាល់ប៉េណាល់ទី ដោយ Salah ជាអ្នកស៊ុតយកជ័យជម្នះតែម្ដងសម្រាប់ការប្រកួតជក់ចិត្តនេះ។
ត្បិតតែបរាជ័យមែន ប៉ុន្តែក្រុម Leeds United លេងប្រយុទ្ធបានយ៉ាងល្អ ជាពិសេសវាយបកតែម្ដង ដែលធ្វើឱ្យក្រុមការពារតំណែងជើងឯកសឹងតែមិនអាចយកពិន្ទុពីពួកគេបានទៅហើយ។ លោក Klopp ក៏បានសរសើរចំពោះការត្រលប់មកវិញរបស់ Leeds នេះដែរ ថាពិតជារៀបចំក្រុមបានល្អមែនទែន៕
ប្រភព៖sabay