កីឡា

Neymar ​ថា​ស្ដាយណាស់ ​មិន​ដាក់​១​ដៃ​កណ្ដាល​មុខ ​Gonzalez ​

​ក្រុម PSG ​បាន​បរាជ័យ​ជា​លើក​ទី​២ ​ហើយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​បារាំង ​កាល​ពី​ពេល​កន្លង​ទៅ ​ដោយ​ចាញ់​ក្រុម​ Marseille ​១-០។

​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​ការ​ប្រកួត​នេះ​ទៀត​នោះ គឺ​នៅ​ចុង​ម៉ោង​ទៅ​ហើយ ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​កីឡាករ​ច្រើន​នាក់​ទទួល​បាន​កាត​ក្រហម។ ដោយ​ក្នុង​នោះ​ក៏​មាន Neymar ​ម្នាក់​ផង​ដែរ ​ក្រោយ​ពី​រូបគេ​បាន​រុញ​ក្បាល​របស់ Gonzalez ​ក្រុម ​Marseille ​។ ​ការ​ឈ្លោះ​គ្នា​នោះ​ដែរ ​ត្រូវ​បាន​គេ​ដឹង​ថា​មក​ពី​មាន​ការ​ប្រើ​ពាក្យ​មិន​សមរម្យ រើស​អើង​គ្នា​។

​Neymar ​បន្ទាប់​ពី​បាន​កាត​ក្រហម​នោះ​ហើយ ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ រូបគេ​ស្ដាយ​ណាស់ ​ដែល​មិន​បាន​វាយ ​ចំ​កណ្ដាល​មុខ​របស់ Gonzalez ។ ​ដោយ​សាមី​ខ្លួន​អះអាង​ថា ​ការ​បាន​កាត​ក្រហម​របស់​គេ ​គឺ​មិន​ធ្វើ​ឱ្យ​ខ្លួន​ស្ដាយ​ក្រោយ​ទេ ព្រោះ Gonzalez ​នេះ ​បាន​ប្រើ​ពាក្យ​សម្ដី​មើល ​ងាយ​រូបគេ​ជា​ខ្លាំង៕

ដោយ៖ sabay

Most Popular

To Top