គ្រប់គ្នាបានមើលឃើញហើយថា កីឡាករខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Mason Greenwood ត្រូវបានក្លឹបផ្តល់គោលដៅយ៉ាងច្បាស់ហើយថា ក្នុងនាមជាម្ចាស់អាវលេខ១១។
អតីតវិរៈបុរស របស់ក្លឹបបិសាចក្រហមលោក Ryan Giggs នៅថ្ងៃនេះបានចេញ មកធ្វើការសរសើរខ្លាំងៗ បន្ថែមទៀតថា Greenwood គឺជាកីឡាករដ៏ល្អបំផុត ក្នុងវ័យទើបតែ១៨ឆ្នាំហើយជឿជាក់ថា គាត់នឹងអាចស៊ុតបញ្ចូលទីដល់ទី២គ្រាប់ ក្នុងការប្រកួតនីមួយៗផង។
គួររំលឹកដែរថា ក្នុងរដូវកាលដំបូង របស់ Greenwood កាលពីពេលកន្លងទៅគាត់ អាចបង្ហាញសមត្ថភាព សរុប៥០ប្រកួតដោយអាចរកបានទៅដល់១៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្លឹប រកបាន៥គ្រាប់ផ្សេងទៀតផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី