ខ្សែប្រយុទ្ធ Luis Suarez នឹងអង្គុយកៅអីបម្រុងពេញ១រដូវកាលនេះតែម្ដង ប្រសិនបើរូបគេនៅតែស្រលាញ់និងចង់បន្ដលេងឱ្យក្រុម FC Barcelona រដូវកាលនេះ។
លោក Koeman មិនបានចាត់ទុក Suarez ជាកីឡាករដែលត្រូវប្រើប្រាស់នោះទេ។ នេះមានន័យថារូបគេត្រូវបានអ្នកចាត់ការប្រាប់ឱ្យរកក្លឹបថ្មីលេងហើយ ព្រោះបើនៅក៏មិនអាចលេងបានដដែល។ Juventus ជាក្រុមដែលចង់បានរូបគេជាងគេ ប៉ុន្តែសាមីខ្លួនហាក់ដូចជានៅអាល័យជាមួយក្រុមអ្នកមានបុណ្យណាស់ មិនចង់ចាកចេញទេ ពោលគឺចង់លេងឱ្យអស់កុងត្រាដែលនៅសល់១រដូវកាលទៀតតែម្ដង។
ប្រសិនបើរូបគេចង់នៅទៀត នោះអាចនៅទៀតបាន ប៉ុន្តែ Suarez នឹងប្រឈមទៅនឹងការអត់បានលេងពេញ១រដូវកាលតែម្ដង ពោលគឺអង្គុយកៅអីបម្រុង ឬគ្មានឈ្មោះលេងនោះទេ។ ដោយសូម្បីតែបញ្ជីឈ្មោះប្រកួតមិត្តភាពកន្លងទៅ ក៏អតីតខ្សែប្រយុទ្ធ Liverpool រូបនេះ មិនត្រូវបានលោក Koeman ដាក់ឱ្យលេងផងដែរ៕
ប្រភព៖sabay