កីឡាករខ្សែបម្រើស្លាបឆ្នើមរបស់ក្លឹប Aston Villa ដែលតែងតែមានព័ត៌មានចចាមអារ៉ាមក្នុងការចាកចេញពីក្លឹបជាពិសេសផ្ទេរទៅលេង ជាមួយនឹងបិសាចក្រហម Man United នោះទីបំផុតបានសម្រេចចិត្តបន្តកុងត្រាថ្មីហើយ ជាមួយនឹងក្លឹប។
Jack Grealish គឺជាកីឡាករឆ្នើមដែលដុះចេញពីថ្នាល យុវជនរបស់ក្លឹប Aston Villa តែម្តងហើយនៅសប្តាហ៍នេះគាត់បានប្តេជ្ញាចិត្តចុងក្រោយមួយ ក្នុងការរស់នៅជាមួយនឹងក្លឹបរហូតដល់ឆ្នាំ២០២៥ដើម្បីបញ្ចប់ទៅនូវព័ត៌មានមិន ពិតទាំងអស់នោះ។
ក្រៅតែពីបានបង្ហាញអារម្មណ៍រីករាយ ក្នុងការ បន្តលេងនៅ Villa Park កីឡាករសញ្ជាតិអង់គ្លេសរូបនេះក៏ត្រូវបានដឹងដែរថា នឹងទទួល បានប្រាក់កម្រៃសហូតទៅដល់១៤ម៉ឺនផោនក្នុងមួយសប្តាហ៍ជាមួយនឹងកុងត្រាថ្មី៕
ប្រែសម្រួល៖ស៊ុនលី