លោក Jose Mourinho អ្នកចាត់ការក្លឹប Tottenham Hotspur បាននិយាយកាលពីបន្ទាប់ពីចាញ់ក្លឹប Everton នៅក្នុងការប្រកួត Premier League កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា មូលហេតុដែលចាញ់នៅក្នុងថ្ងៃនេះដោយសារតែ កីឡាកររបស់លោកមិនបានហ្វឹកហាត់ និងត្រៀមខ្លួនគ្រប់គ្រាន់។
លោក Mourinho បាននិយាយថា៖” តទល់ជាមួយនឹងក្លឹប Everton អីហ្នឹងយើងមិនត្រូវឲ្យគេលេងបុកមកមុនបានអញ្ចឹងទេ ព្រោះពួកគេពូកែខាងហ្នឹង។ ខាងយើងចង់លេងតាក់តិចអញ្ចឹងដែរ តែធ្វើអត់បាន ដោយសារតែពួកយើង អត់បានត្រៀមខ្លួន និងហ្វឹកហាត់គ្រប់គ្រាន់មុនពេលរដូវកាលចាប់ផ្ដើម។ “
លោកបានបន្តថា៖” កីឡាករយើងខ្លះបានតែត្រៀមខ្លួនមុនការប្រកួតជាមួយក្លឹបហ្នឹងមុនពីរថ្ងៃហ្នឹង ខ្លះអត់ដឹងធ្វើអីផង។ មួយវិញទៀតឥឡូវរាងពិបាករកគ្រាប់បាល់ណាស់ វាមិនងាយមានការទាត់ Free-Kick ដូចលើកមុនទេដោយសារតែមានអាជ្ញាកណ្ដាល ៦នាក់ហើយ VAR អីហ្នឹងទៀត។ “
គួរបញ្ជាក់ផងដែរថា Spurs បានចាញ់នឹង Everton កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្នុងលទ្ធផល ០-១ នៅការប្រកួត Premier League ដើមរដូវកាលឆ្នាំ២០២០/២១ នេះ៕
ប្រភព៖ sabay