កីឡាករប្រេស៊ីលទាំងគឺ Luiz និង Willian ត្រូវបានយើងដឹងមកហើយថាបានចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ពីក្លឹបតោខៀវ Chelsea ដូចគ្នាហើយនៅសប្តាហ៍នេះមានការអះអាងថាកីឡាករទាំងពីរបានព្យាយាម ហៅមិត្តរួមជម្រើសជាតិនិងធ្លាប់លេងនៅក្លឹបជាមួយគ្នាម្នាក់មកលេងនៅ Emiratesផងដែរ។
ពិតជាដូចនឹងការចេញផ្សាយមែនពោល គឺកីឡាករប្រេស៊ីល Oscar បានធ្វើការអះអាងថាអតីតមិត្តរួមក្លឹប ទាំងពីរនាក់រូបនេះពិតជាបានធ្លាប់បញ្ចុះបញ្ចូលគាត់ឲ្យមកចូលរួមក្លឹបកាំភ្លើងធំ Arsenal ពិតមែនហើយតាំងតែពីឆ្នាំ២០១៩មកម្ល៉េះ។
គួរឲ្យដឹងដែរថា Oscar បានសម្រេចចិត្តចាកចេញពី Chelsea ទៅចាប៉អាជីពលេងនៅក្លឹបលីគកំពូលនៃប្រទេសចិនគឺ Shanghai SIPG និងបន្តលេងនៅទីនោះរហូតមកដល់បច្ចុប្បន្ន៕
ប្រែសម្រួល៖ស៊ុនលី
