ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសជាផ្លូវការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើសប្រាស់ជាផ្លូវការ នូវអាងហែលទឹកនៃពហុកីឡដ្ឋានជាតិដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ។
សម្រាប់ប្រភេទកីឡាហែលទឹក កម្រិតអាយុដែលអាចចូលរួមប្រកួតបានគឺមាន៖ផ្នែកបុរសសម្រាប់កីឡាករ ត្រូវមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ចំណែកផ្នែកនារី៖ កីឡាការិនីត្រូវមានអាយុចាប់ពី ១០ឆ្នាំឡើងទៅ និងផ្នែកជនពិការ៖ឡាករ គិតចាប់ពី (S3-S10)
ក្នុងឳកាសសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវអាងហែលទឹកនៃពហុកីឡដ្ឋានជាតិប្រភេទកីឡាបាល់ទឹក គឺរួមមានក្រុមរាជធានីភ្នំពេញ ប្រកួតជាមួយក្រុមខេត្តកំពង់ចាម។ កីឡាករ កីឡាកាវិនីម្នាក់ៗ មានសិទ្ធិអាចប្រកួតបានចំនួន ០៤ វិញ្ញាសា(វិញ្ញាសាឯកត្តជន = ៣, វិញ្ញាសាបណ្តាក់ = ១)៕





