កីឡា

បែលហ្ស៊ិកឈរ នៅចំណាត់ថ្នាក់ទី ១ របស់ FIFA ចាប់តាំងពីការបិទ រាតត្បាតមេរោគ

ZURICH ៖ ចំណាត់ថ្នាក់ពិភពលោក របស់បុរសដំបូងរបស់ FIFA ក្នុងរយៈពេល ៥ ខែនៅតែត្រូវបានដឹកនាំ ដោយបែល ហ្ស៊ិកដដែល បន្ទាប់ពីការបិទក្រុមអ៊ឺរ៉ុប ក្នុងកំឡុងពេលជំងឺរាតត្បាតឆ្លងរាលដាល បានបញ្ចប់នៅខែកញ្ញា នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

បែលហ្ស៊ិកដឹកនាំប្រទេស កំពូលទាំង៤ ដែលមិនផ្លាស់ប្តូរពីម្ចាស់ជើងឯកពិភពលោកឆ្នាំ ២០១៨ បារាំង ប្រេស៊ីល ដែលមិនទាន់លេងនៅឆ្នាំ ២០២០ និងអង់គ្លេស។ចំណែក ព័រទុយហ្កាល់ ដែលជាម្ចាស់ជើងឯកអឺរ៉ុប និងUEFA Nations League champion បានឡើងចំណាត់ថ្នាក់២ ដល់លេខ ៥ ។ ចំណាត់ថ្នាក់បន្ទាប់ពីការ សម្រាកអន្ដរជាតិនៅខែវិច្ឆិកា នឹងធ្វើការសម្រេចចិត្ត នៅពេលដែល FIFA គូរក្រុមជម្រុះអឺរ៉ុប សម្រាប់ការប្រកួតបាល់ ទាត់ពិភពលោកឆ្នាំ២០២២ នៅដើមខែធ្នូ។

ក្រុម ចំនួន ១០ មានចំណាត់ថ្នាក់ខ្ពស់ ជាងគេនៅអ៊ឺរ៉ុប នឹងក្លាយជាក្រុមដែលមានពិន្ទុខ្ពស់ ជាងគេក្នុងក្រុម ដែលមានតែអ្នកឈ្នះប៉ុណ្ណោះ នឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយផ្ទាល់ នៅក្នុងប្រទេសកាតា ។ ក្រុមចំនួន ៣ ទៀតនឹងមានលក្ខណៈគ្រប់គ្រាន់តាមរយៈការប្រកួតជម្រុះ ដែលគ្រោងធ្វើឡើងនៅខែមីនាឆ្នាំ ២០២២ ។ បច្ចុប្បន្នអាឡឺម៉ង់ ជាប់ចំណាត់ថ្នាក់លេខ ៩ នៅអឺរ៉ុប លំដាប់លេខ១៤ ហើយលេខ ១៥ ស្វ៊ីសនឹងឈរនៅចំណាត់ថ្នាក់លេខ ១ ចុងក្រោយក្នុងការចាប់ឆ្នោតនេះ ដាណឺម៉ាកជាប់លេខ ១៦ ។
សេណេហ្គាល់ គឺជាប្រទេស ដែលមានចំណាត់ថ្នាក់កំពូល នៅទ្វីបអាហ្វ្រិកនៅលេខ ២០ និងលេខ ២៨ ប្រទេសជប៉ុនដឹកនាំក្រុមសហព័ន្ធអាស៊ី ។ ប្រទេសកាតា ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក ជាប់ចំណាត់ថ្នាក់លេខ ៥៥ ៕ដោយ៖លី ភីលីព

Most Popular

To Top