ឆ្លើយតបទៅនឹងចំងល់ជាច្រើន អំពីកីឡាករខ្សែប្រយុទ្ធ Jovic លោកគ្រូបង្វឹកក្លឹប Zidane បាន
បញ្ជាក់ភ្លាមៗថា ការដាក់ឲ្យកីឡាកររូបនេះ អង្គុយត្រឹមកៅអីបម្រុងគឺជាយុទ្ធសាស្ត្រមិនមែន ជាបញ្ហាផ្ទាល់ខ្លួនឡើយ។
លោក Zidane បានធ្វើការការពារ នូវការសម្រេចចិត្តរបស់គាត់ក្នុងការដាក់ឲ្យកីឡាករ Luka Jovic ត្រឹម
ជាកីឡាករបម្រុងនៅក្នុងការប្រកួតត្រឹមស្មើជាមួយនឹង Real Sociedad កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។
ទោះបីជាបានដឹងហើយថាក្រុមរបស់ លោកនឹងមិនមានគ្រាប់បាល់បញ្ចូលទីក្តីគ្រូបង្វឹកបារាំងរូបនេះ បានត្រឹមប្តូរឲ្យកីឡាករ
ខ្សែប្រយុទ្ធវ័យក្មេង២នាក់ជំនួស Jovic ទៅវិញគឺ Marvin Park និង Sergio Arribas វិញនៅចុងតង់៕
ប្រែសម្រួល៖ស៊ុនលី