ភ្នំពេញ ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចេញសេចក្តីប្រកាសជាផ្លូវកា ររៀបចំពានរង្វាន់ “គរុគុណ” របស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានកីឡាប៉េតង់ ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។
ការប្រកួតខាងលើ សហព័ន្ធបានដាក់វិញ្ញាសា ប្រកួតចំនួន៨ រួមមាន៖ បុរស(ពាន់ធំ) ៣នាក់ ទល់៣នាក់ (បម្រុង១នាក់) នារី ៣នាក់ទល់៣នាក់ (បម្រុង១នាក់) យុវជន ១៨ឆ្នាំចុះ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (ឆ្នាំកំណើតពី២០០២) យុវនារី ១៨ឆ្នាំ ចុះ ២នាក់ ទល់ ២នាក់ (ឆ្នាំកំណើតពី២០០២) ។
ចំណែកវិញ្ញាសាវ័យចាស់ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (អាយុ៥៥ឆ្នាំឡើង) យុវជន ១៥ឆ្នាំចុះ ១នាក់ ទល់ ១នាក់(ឆ្នាំកំណើតពី២០០៥) យុវនារី ១៥ឆ្នាំចុះ១នាក់ ទល់ ១នាក់ (ឆ្នាំកំណើតពី២០០៥ សមាគម : នារី និងវ័យចាស់ អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៥ឡើង និងបុរស (ពានធំ) អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៩ឡើង។
*សម្គាល់៖ សមាគម ក្លិបអាច ចុះឈ្មោះចូលរួមប្រកួតបានក្នុង០១វិញ្ញាសា បានតែ០១ក្រុមប៉ុណ្ណោះ ការទទួលពាក្យចូលរួមប្រកួត ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០នាទីល្ងាច នៅទីស្នាក់ការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា(ក្នុងពហុកីឡដ្ឋានជាតិ) ។ ការប្រជុំចាប់ឆ្នោតប្រកួត នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទីរសៀល នៅ ទីលានកីឡាប៉េតង់(ក្នុងពហុកីឡដ្ឋានជាតិ) ៕