ភ្នំពេញ ៖ ក្រោយពីម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០ ២១ វៀតណាមបានដាក់៣៦ប្រភេទ កីឡា៤៥០វិញ្ញាសា សម្រាប់ការប្រកួត ប្រទេសកម្ពុជា ក៏បានធ្វើលិខិតស្នើសុំបញ្ជូល ប្រភេទកីឡាតេក្វាន់ដូITF សូហ្វតេន្នីស និងកីឡាមួយចំនួនទៀត ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា ការប្រកួត SEA GAMES លើកទី៣១ ប្រទេសកម្ពុជាក៏បានធ្វើលិខិតស្នើសុំបញ្ជូល ប្រភេទកីឡាតេក្វាន់ដូITF សូហ្វតេន្នីស និងកីឡាមួយចំនួនទៀតតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍តាមអនឡាញ ក្នុងនោះកីឡាតេក្វាន់ដូITF សូហ្វតេន្នីស ហុងគី ។ ការប្រកួតធ្វើនៅ ទីក្រុងហាណូយ និងខេត្តមួយចំនួនទៀត នៅជុំវិញទីក្រុង ដែលម្ចាស់ផ្ទះ វៀតណាមបានរៀបចំ ៣៦ ប្រភេទកីឡា ៤៥០វិញ្ញាសា ដាក់នូវបញ្ជីឈ្មោះដំបូងសម្រេចជាឯកតោភាគី និងបានដាក់មកក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍ត្រួតពិនិត្យ ។
លោកបានបន្តថា លោកស្នើឲ្យសហព័ន្ធសំខាន់ជាងគេ គឺកីឡាករ-កីឡាការិនី ក្រៅប្រទេស សហព័ន្ធកីឡាជាតិនីមួយៗ ត្រូវផ្តល់ព័ត៌មាន ដ៏មានសារៈសំខាន់នេះ ជូនដល់ពួកគាត់។សម្រាប់កម្ពុជា មាន៨ប្រភេទ កីឡាមានសក្តានុពល ក្នុងការឈានទៅដណ្តើមមេដាយ រួមមានតេក្វាន់ដូ ប៉េតង់ គុនខ្មែរ វាយកូនបាល់ ប្រដាល់សកល វ៉ូវីណាម សីដក់ និងចំបាប់ ។
អំពាវនាវឲ្យសហព័ន្ធកីឡាជាតិនានា រៀបចំក្រុម SEA GAMES លើកទី៣២ ឆ្នាំ២០២១ ជាក្រុមពិសេស ក្នុងស្មារតីឆ្ពោះទៅ SEA GAMES លើកទី៣២ ឆ្នាំ២០២១ ដើម្បីលើកកម្ពស់អាទិភាព ឲ្យទទួលបានជោគជ័យ ជាប្រវត្តិសាស្ត្រជា លើកដំបូងរបស់ខ្លួន ៕





