ក្លឹប Paris Saint-Germain មានទំនុកចិត្ត Dele Alli ចង់ទៅចូលរួមជាមួយពួកគេ ខណៈការចរចាជាមួយ Spurs កំពុងបន្តដោយចង់ខ្ចីជើងរយៈពេល១២ខែ។
Alli បានចាប់ផ្ដើមការប្រកួតបើកឆាកដំបូងនៃរដូវកាលថ្មីទល់នឹង Everton ប៉ុន្តែត្រូវប្ដូរចេញនៅវគ្គទីមួយ ហើយបន្ទាប់មកបានខកខានការប្រកួតជាមួយនឹង Lokomotiv Plovdiv និង Southampton។
បានបង្ហាញខ្លួនទៀតទាត់ឡើងវិញ ចាប់តាំងពីលោក Jose Mourinho ចូលមកជំនួសកន្លែង Mauricio Pochettino។
សម្រាប់ពេលនេះ PSG កំពុងចាប់អារម្មណ៍លើ Alli វ័យ២៤ឆ្នាំ ខណៈក្លឹបនឹងក្លឹបកំពុងធ្វើការពិភាក្សាគ្នាក្នុងលក្ខខណ្ឌខ្ចីជើង ជាជាងការទិញផ្ដាច់។ ក្លឹប PSG មានទំនាក់ទំនងល្អជាមួយ Spurs ព្រោះធ្លាប់លក់ Lucas Moura និង Serge Aurier ទៅឲ្យពួកគេ។ កត្តានេះអាចជំរុញដល់ការផ្ទេរយក Alli បានមុនទីផ្សារដោះដូរកីឡាករត្រូវបិទនៅថ្ងៃទី ៥ ខែ តុលា៕
ប្រភព៖ sabay