កីឡាករខ្សែបម្រើ Lotus Cheek បានក្លាយទៅជាប្រធានបទនៃសារព័ត៌មានបរទេសជាច្រើនមួយរយៈចុងក្រោយនេះហើយជាពិសេស នៅក្រោយពេលដែលរូបគាត់មិនមានឈ្មោះ ក្នុងការប្រកួតជ័យជំនះលើក្រុម Barnsley ក្នុងលទ្ធផល៦ទល់នឹង០។
Chelsea ត្រូវបានគេជឿជាក់ថា អនុញ្ញាតិឲ្យកីឡាកររូបនេះក្នុងការចាកចេញជាមិនខានក្នុងលក្ខខណ្ឌខ្ចីជើងខណ៖ដែលក្នុងនោះមានក្លឹបនៅអង់គ្លេសចំនួន២កំពុងចាប់អារម្មណ៍ខ្លាំងចំពោះការដោះដូរមួយនេះដូចជា West Ham និង Aston Villa។
ការចាកចេញរបស់ Cheek ក៏នឹងក្លាយទៅជាសំណួរដែរថាតើអនាគតរបស់កីឡាករខ្សែប្រយុទ្ធ Callum Hudson Odoi នឹងទៅជាយ៉ាងណាដែរក្នុងពេលដែលក្លឹបមានកីឡាករចំណូលថ្មីជាច្រើនរួចទៅហើយដូចជា Werner, Ziyech និង Havertz ផងនោះ៕
ប្រែសម្រួល៖ស៊ុនលី