ទីបំផុតដូចដែរការរំពឹងទុក របស់ក្លឹបតោខៀវ Chelsea ដែលចងឃើញកីឡាករអ្នកចាំទីសេនេហ្គាល់ Mendy មកជំនួសតំណែងរបស់អ្នកចាំទីបច្ចុប្បន្ន Kepa Arrizabalaga នោះបានក្លាយទៅជាការពិតហើយ។
នៅថ្ងៃនេះ the Goal បានអះអាងថា កុងត្រារវាងកីឡាករអ្នកចាំទី Edouard Mendy ពីក្លឹប Rennes មករួមក្លឹបតោខៀវ Chelsea គឺត្រូវបានធ្វើឡើងជាផ្លូវការ ហើយដោយតម្លៃខ្លួនកីឡាករ គឺប្រមាណជា២២លានផោន។
កីឡាករវ័យ២៨ឆ្នាំរូបនេះ បាននិយាយបែបនេះថា ខ្ញុំពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់ ដែលបានមកចួល រួមជាមួយនឹង Chelsea ។ វាគឺជាសុបិន្តក្លាយទៅជាការពិតរបស់ខ្ញុំ ហើយរំពឹងថា នឹងអាចចូលរួមហ្វឹកហាត់ និងប្រកួតជាមួយនឹងលោក Frank Lampard ព្រមទាំងមិត្តរួមក្លឹបថ្មីក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួល៖ស៊ុនលី
