ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត “ក” “កីឡាតេក្វាន់ដូITF ” រយៈពេល៦ថ្ងៃ ដែលមានសិក្ខាកាម ចូលរួមសរុប ៣០រូប មកពីតាមបណ្តាក្លិបចំនួន១១ នៅរាជធានី-ខេត្ត នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយនិងកីឡា ក្នុងពហុកីឡដ្ឋានជាតិរៀបចំឡើង ដោយសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា ក្រោមជំនួយថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ចប់ជាផ្លូវការហើយនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ។
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត ក “កីឡាតេក្វាន់ដូITF” មានការអញ្ជើញចូលរួមពីលោក បួន លឹមហេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា លោកម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោក ហ៊ុន សាម៉ុត ប្រធាននាយកដ្ឋានអប់រំ កាយ និងកីឡា និងសមាជិកគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ។
លោក បួន លឹមហេង បានមានប្រសាសន៍ថា នេះសមិទ្ធិផលថ្មីក្រោមកិច្ចសហការការងាររវាងសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាណាព្យាបាលរបស់សហព័ន្ធជាតិ ដែលបានផ្តល់ការយកចិត្តទុក ដាក់ក្នុងការជួយផ្តល់សេវាបច្ចេកទេស ក៏ដូចជាការផ្តល់ថវិកាប្រចាំ ឆ្នាំដល់សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាក្នុងពង្រឹង និងពង្រីកសកម្មភាពការងារទាំងការងារបណ្តុះបណ្តាលធនធានមនុស្ស និងការរៀបចំការប្រកួតនានា ។
លោកបានបន្តថា វគ្គនេះជាឳសថដ៏មានតម្លៃវិសេសវិសាលមិនអាចកាត់ថ្លៃបាន ដែលផ្តល់ឱកាសពេញលេញដល់យើងទាំងអស់ក្នុងអភិវឌ្ឍសមត្ថភាព ទាំងចំណេះដឹង ជំនាញ និងបច្ចេញទេពកោសល្យដែលខ្លួនមានដើម្បីប្រកួតប្រជែង និងកសាងសមិទ្ធិផល ស្នាដៃជាច្រើនក្នុងកម្រិតតំបន់ ទ្វីប និងកម្រិតពិភពលោក តាមរយៈការឈ្នះមេដាយជាច្រើននាពេលកន្លងមកនូវលើឆាកអន្តរជាតិ។
លោកអ៊ូ រតនា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាតេក្វាន់ដូអាយធីអេស បានឲ្យដឹងថា សិក្ខាកាមចំនួ ន៣០នាក់ដែលចូលរួមវគ្គបណ្តុះបណ្តា លស្តីពី “គ្រូបង្វឹកកម្រិត ក កីឡាតេក្វាន់ដូ” ដែលចាប់ផ្តើមពីថ្ងៃទី ២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃសហព័ន្ធកីឡាតេក្វាន់ និងមកពីតាមក្លិបនៅរាជធានីខេត្តចំ នួន១១ រួមមាន៖រាជធានីភ្នំពេញ០១នាក់ ខេត្តកណ្តាល០១នាក់ ខេត្តកំពង់ស្ពឺ ០៤នាក់ ខេត្តត្បូងឃ្មុំ០២នាក់ ខេត្តស្ទឹងត្រែង០២នាក់ ខេត្តពោធិសាត់០១នាក់ខេត្តបាត់ដំបង ០២នាក់ ខេត្តតាកែវ០១នាក់ ខេត្តព្រៃវែង០២នាក់ ខេត្តបន្ទាយមាន ជ័យ០១នាក់ និងខេត្តប៉ៃលិន០២នាក់ ។
លោកអ៊ូ រតនា បញ្ជាក់ឲ្យដឹងទៀតថា លោកគ្រូធំជនជាតិកូរ៉េ រី ឆុលណាំ ដែលជាគ្រូអន្តរជាតិកម្រតិខ្សែក្រវ៉ាត់ខ្មៅ៨ជាន់ និងជាប្រធានបច្ចេកទេសកីឡាតេក្វាន់ដូប្រចាំទ្វីបអាស៊ី រួមជាមួយលោក បួនហ៊ុង សុធីយ៉ា ជាអគ្គលេខាធិការសហព័ន្ធ មាន កម្រិតខ្សែក្រវ៉ាត់ខ្មៅ៧ជាន់ ជាគ្រូឧទ្ទេសនៅក្នុងវគ្គនេះ៕





