អ្នកវាយក្នុងទ្រុង Conor McGregor បានប្រកាសឡើងសង្វៀនប្រដាល់ជាថ្មីម្ដងទៀត ដោយប៉ះជាមួយអ្នកប្រដាល់ ប្រចាំតំបន់អាស៊ី Manny Pacquiao ជនជាតិហ្វីលីពីន។
McGregor បានប្រកាសចូលនិវត្តន៍ពីវិស័យ MMA កាលពីពេលកន្លងទៅនេះ ប៉ុន្តែបែរជាចាប់អារម្មណ៍លើអាជីព ប្រដាល់សកលទៅវិញ ។ កាលពីថ្ងៃសុក្រកន្លងទៅ McGregor បានប្រកាសនៅលើបណ្ដាញសង្គមថា រូបគេបានត្រៀមខ្លួនជាស្រេចហើយ សម្រាប់ឡើងសង្វៀនជាថ្មីទៀត ។ ដោយលើកនេះ នឹងប៉ះជាមួយ Manny Pacquiao ម្ដង ។ យ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ថា ពេលណាឱ្យច្បាស់នោះទេ។
រំលឹកថា McGregor ជាកីឡាករម្នាក់ដែលធ្លាប់ឡើងសង្វៀន ប្រដាល់សកលជាមួយ Floyd ម្ដងមកហើយ។ ដោយកាលនោះ រូបគេចាញ់ ប៉ុន្តែទទួលបានតម្លៃខ្លួនច្រើនមែនទែន៕
ដោយ៖ sabay
