កីឡា

Koeman ​ថា​មិន​មែន​ជា​កំហុស​ លោក​ទេ ដែល Suarez ​ចេញ​នោះ​

​លោក Ronaldo Koeman ​បាន​អះអាង​ថា​ មិន​មែន​ជា​កំហុស ​របស់​លោក​ឡើយ ​ដែល​ខ្សែ​ប្រយុទ្ធ Luis Suarez ​ត្រូវ​ចាកចេញ​ពី​ក្រុម FC Barcelona ​នោះ​ទេ។

​គ្រាន់​តែ​បាន​ចូល​កាន់​តំណែង​ភ្លាម ​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់ ​បាន​ទូរសព្ទ​ទៅ​កីឡាករ​ម្នាក់​ៗ ​ហើយ​បើ​នរណា​ មិន​ស្ថិត​ក្នុង​បញ្ជី​ត្រូវ​ប្រើប្រាស់​ទេ ​លោក​ក៏​បាន​ប្រាប់​ផ្ទាល់​ភ្លាម​ផង​ដែរ។ ​ក្នុង​នោះ Suarez ​ក៏​ត្រូវ​បាន​លោក Koeman ​ប្រាប់​ថា ​មិន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ ​ប្រើប្រាស់​ដែរ ​បើ​អាច​រក​ក្លឹប​ថ្មី​លេង​ទៅ ។ ​មិន​បាន​ប៉ុន្មាន​ផង ​ក្លឹប Barcelona ​ក៏​បាន​ចរចា​បញ្ចប់​កុងត្រា​របស់​គេ​ដែល​នៅ​សល់​១​ឆ្នាំ​នោះ​ទៀត ​និង​លក់​ឱ្យ​ទៅ AT Madrid ​ត្រឹម​តម្លៃ​ខ្លួន​៦​លាន​អឺរ៉ូ​ប៉ុណ្ណោះ ។

​រឿងរ៉ាវ​ដែល​កើត​ឡើង​ទាំង​អស់​នោះ ​លោក Koeman ​ថា​មិន​មាន​ជា​ការ​សម្រេច​ចិត្ត ​របស់​លោក​ឡើយ ។ ​អតីត​កីឡាករ Barcelona ​រូប​នេះ​និយាយ​ថា​៖ “វា​ហាក់​ដូចជា​ខ្ញុំ​ក្លាយ​ជា​មនុស្ស​អាក្រក់​ក្នុង​រឿង Suarez ​នេះ ប៉ុន្តែ​វា​មិន​មែន​ជា​ការ​ សម្រេច​ចិត្ត​របស់​ខ្ញុំ​ទេ ។ ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ​បើ​គាត់​នៅ​គាត់​នឹង​ពិបាក ​ក្នុង​ការ​មាន​នាទី​លេង ប៉ុន្តែ​គាត់​នៅ​តែ​ជា​កីឡាករ​ របស់​យើង។ ការ​សម្រេច​ចិត្ត​ជា​ច្រើន ​បាន​កើត​ឡើង មុន​ពេល​ខ្ញុំ​មក​កាន់​តំណែង​ទៅ​ទៀត” ៕ដោយ ៖ sabay

Most Popular

To Top