ក្រុមហង្សក្រហម Liverpool នឹងត្រូវប្រកួតជាមួយក្រុម Liverpool នៅម៉ោង២រំលងអាធ្រាត្រស្អែកនេះ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។
សម្រាប់ការប៉ះគ្នានេះដែរ ជាការប្រកួតស្វិតស្វាញមិនខាន ព្រោះថា២ប្រកួតជាប់គ្នាមកហើយ ដែលក្រុម Liverpool បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Arsenal ។ ដោយលើកទី១នោះ នៅលីគអង់គ្លេស និងលើកទី២វិញ ក្នុងការប្រកួតបើកឆាករដូវកាលនាប៉ុន្មានសប្ដាហ៍មុននេះ។ ដោយសារតែចាញ់ជាប់គ្នានេះហើយ ទើបបានជាលោក Klopp ថាប្រកួតលើកនេះត្រូវតែទទួលបានជ័យជម្នះ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានអះអាងថាលើកនេះ ត្រូវតែប្រយុទ្ធយកពិន្ទុមកវិញ។ លោកអាចនិយាយបែបនេះ ព្រោះបរាជ័យ២ដងមកនេះ ក្រុមទទួលបានបទពិសោធច្រើនមកហើយ និងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដើម្បីស្វែងរកលទ្ធផលល្អឱ្យអ្នកគាំទ្រមកវិញ៕
ដោយ ៖ sabay