ការប្រកួតដ៏ជក់ចិត្ត ដែលគ្រាប់បាល់ បានកើតឡើងទៅដល់៥គ្រាប់ រវាងក្រុម Brighton ជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Man United ដោយក្នុងនោះបាល់១១ម៉ែត្រ ក៏បានកើតឡើង ចំនួន២ដងផងដែរ។
Bruno Fernandes គឺជាអ្នកស៊ុតបញ្ចូល ទី១១ម៉ែត្រ នៅនាទីចុងក្រោយ ជួយឲ្យបិសាចក្រហម Man United យកឈ្នះក្នុងលទ្ធផល ៣ទល់នឹង២ ទៅលើក្រុមម្ចាស់ផ្ទះទាំងប្រផិតប្រផោយ។
គួរឲ្យដឹងដែរថា ការប្រកួតដំបូងរបស់ Man United ធ្វើមិនបានល្អឡើយ ទោះបីជានៅក្នុងទឹកដី របស់ខ្លួនក្តីដោយចាញ់ Crystal Palace ក្នុងលទ្ធផល៣ទល់នឹង១៕
ប្រែសម្រួល៖ស៊ុនលី