ភ្នំពេញ៖ កីឡាករ-កីឡាការិនីហែលទឹក របស់ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយច្រើនជាងគេ ព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងអបអរសាទរពិធីសម្ពោធ ដាក់ឲ្យប្រើសប្រាស់ជាផ្លូវការ នូវអាងហែលទឹកនៃពហុកីឡដ្ឋានជាតិនាថ្ងៃដំបូង រៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ។
សម្រាប់ការប្រកួតដំបូងក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយសរុប៨គ្រឿង រួមមានមេដាយ៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ចំណែកក្លិបហែលទឹកក្រសួងមហាផ្ទៃ ឈរលំដាប់លេខ២ ដណ្តើមបានមេដាយសរុប៥គ្រឿងរួមមាន មេដាយ៣គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុដណ្តើមបានមេដាយសរុប៨គ្រឿងរួមមានមេដាយ១គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង។
ចំពោះក្លិបហែលទឹកនាគរាជកំពង់ចាម ដណ្តើមបានមេដាយប្រាក់៤គ្រឿង និងក្លិបហែលទឹកព្រឹទ្ធាចារ្យហែម ថុន ដណ្តើមបានមេដាយសរុប២គ្រឿងរួមមាន មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕
ដោយ៖លី ភីលីព


