កីឡាករខ្សែបម្រើកណ្តាលជនជាតិបារាំង Houssem Aouar ត្រូវបានសារព័ត៌មានបរទេសរាយការណ៍ថា នៅតែបន្តរងចាំសំណើរពីក្លឹប Barcelona និង Juventus ប៉ុន្តែទំនងជាបានយល់ព្រមរួចទៅហើយជាមួយនឹងលក្ខខណ្ឌរបស់ Arsenal ដើម្បីផ្ទេរចេញពី Lyon។
The Mirror ជឿជាក់ថាការសម្រេចចិត្តធ្វើឡើង ដើម្បីជៀសវាងការរងចាំបន្ថែមមួយរដូវកាលទៀត ខណៈដែលទីផ្សារដោះដូរកីឡាករនឹងត្រូវផុតកំណត់ នាថ្ងៃទី៥ខែតុលាខាងមុខនេះហើយ។
កីឡាករវ័យ២២ឆ្នាំរូបនេះបានបង្ហាញ ទំរង់លេងដ៏អស្ចារ្យឲ្យក្លឹប Lyon និងព្រមទាំងបានជួយក្លឹបបារាំងមួយនេះ ទំលាក់ក្រុម Juventus និង Man City ផងចេញពីពានរង្វាន់ Champion League ៕
ប្រែសម្រួល៖ស៊ុនលី
