Rennes បានឡើងទៅដល់កំពូលតារាង នៃលីគ Ligue 1 របស់បារាំងហើយថ្ងៃនេះក្រោយទទួលបាន ជ័យជំនះលើក្រុម Saint Etienne ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០កាលពីយប់មិញ។
ការប្រកួតក្នុងលីគបារាំងយប់មិញគេ ក៏បានមើលឃើញដែរថាក្រុមលេខ២កាលពីរដូវកាលមុន Marseille ធ្វើបានត្រឹមស្មើក្នុងផ្ទះខ្លួនឯងទាំងប្រផិតប្រផោយប្រកួតប៉ះនឹង Metz។
៣គ្រាប់ដែលរកបានដោយកីឡាករ ចំណូលថ្មី Nayef Aguerd នៅនាទីទី៣៣មួយគ្រាប់ទៀតដោយកីឡាករ Serhou Guirassy នៅនាទីទី៥២និង១គ្រាប់ចុងក្រោយដោយកីឡាករ Adrien Hunou៕
ប្រែសម្រួល៖ស៊ុនលី
