ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូស្ទីល (WT) បានប្រកាសរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡា តេក្វាន់ដូស្ទីល (WT) ជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៥ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឺកហាត់កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិ ក្នុងនោះសហព័ន្ធ បានកំណត់យកវិញ្ញាសា ប្រកួតចំនួន១៥វិញ្ញាសា ។
ចំពោះវិញ្ញាសាប្រកួតចំនួន១៥នោះ បែងចែកចេញជា២ផ្នែកធំៗ គឺវិញ្ញាសាមេគុនមានវិញ្ញាសា ចាប់ពីអាយុ១៤ដល់២៨ឆ្នាំ រួមមាន ៖ មេគុនឯកត្តជនបុរស (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាមេគុនមានវិញ្ញាសា ចាប់ពីអាយុ១៤ដល់២៨ឆ្នាំរួមមាន ៖ មេគុន ឯកត្តជននារី (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាមេគុនមានវិញ្ញាសា ចាប់ពីអាយុ១៤ដល់២៨ឆ្នាំ រួមមាន ៖ មេគុនគូ បុរស និងនារី(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) មេគុនទី៦ (Yook Jang )ដល់មេគុនទី១២ (Pyongwon) មេគុនក្នុងម្នាក់ អាចប្រកួតបាន២វិញ្ញាសា ។
ចំណែកវិញ្ញាសា ប្រយុទ្ធមាន១២ ចែកចេញ២ផ្នែក គឺផ្នែកបុរសមាន៨វិញ្ញាសា រួមមានវិញ្ញាសាប្រយុទ្ធ ទម្ងន់៤៨គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធ ទម្ងន់៥១គ.ក្រ ចាប់ពីអាយុ១៧ដល់២៨ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥៤គ.ក្រ ចាប់ពីអាយុ១៧ដល់២៨ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥៨គ.ក្រ ចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាប្រយុទ្ធទម្ងន់៦៣គ.ក្រ ចាប់ពីអាយុ១៧ដល់២៨ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង)។
រីឯវិញ្ញាសាប្រយុទ្ធ ទម្ងន់៦៨គ.ក្រចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៧៥គ.ក្រ ចាប់ពីអាយុ១៧ដល់២៨ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសាប្រយុទ្ធ ទម្ងន់៨៧គ.ក្រ ចាប់ពីអាយុ១៧ដល់២៨ឆ្នាំ(ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) ។ ដោយឡែកវិញ្ញាសានារី ៤ដូចជា វិញ្ញាសា ប្រយុទ្ធទម្ងន់៤៦គ.ក្រ ចាប់ពីអាយុ១៧ ដល់២៨ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៤៩គ.ក្រ ចាប់ពីអាយុ១៧ដល់២៨ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) វិញ្ញាសាប្រយុទ្ធទម្ងន់៥៣គ.ក្រ ចាប់ពីអាយុ១៧ដល់២៨ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង) និងវិញ្ញាសា ប្រយុទ្ធទម្ងន់៥៧គ.ក្រ ចាប់ពីអាយុ១៧ដល់២៨ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ជាន់ឡើង)៕




