ខ្សែប្រយុទ្ធ Son Heung-Min លេងបានតែ៤៥នាទីដំបូងប៉ុណ្ណោះ ដោយតង់ទី២ត្រូវប្ដូរចេញ ក្រោយពីមានបញ្ហារបួសសរសៃពួរ។
រំលឹកថាក្រុម Spurs នៅយប់មិញនេះ លេងបានត្រឹមស្មើក្រុម Newcastle United ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ ខណៈដែលក្រុមរបស់លោក Jose Mourinho ត្រូវបាត់បង់ខ្សែប្រយុទ្ធស្នូលម្នាក់ថែមទៀត ។ Son បានរងរបួស និងត្រូវប្ដូរចេញភ្លាមៗនៅតង់ទី២ ដែលធ្វើឱ្យក្រុម Spurs បាត់បង់កម្លាំងប្រយុទ្ធម្នាក់យ៉ាងសំខាន់។
របួសសរសៃពួរនោះដែរ ត្រូវអ្នកចាត់ការ Jose អះអាងថាអាចសម្រាក ជាច្រើនសប្ដាហ៍ផងដែរ ។ នេះជាកង្វល់ធំមួយសម្រាប់ក្រុម Spurs ព្រោះខ្សែប្រយុទ្ធចំណូលថ្មី Gareth Bale ក៏របួសដែរ ត្រូវការពេលច្រើនសប្ដាហ៍ទៀត ទម្រាំអាចចូលជួយក្រុមបាន ៕
ដោយ ៖ sabay