លោក Graeme Souness អ្នកវិភាគនៅ Sky Sport បានអះអាងថានៅរដូវកាលនេះ ក្រុម Liverpool នឹងមិនពិបាកនោះទេ ក្នុងការការពារតំណែងជើងឯករបស់ខ្លួន។
ឆ្លងកាត់ប៉ុន្មានប្រកួតមកនេះ ជាពិសេសពេលឃើញក្រុម Man City ចាញ់ Leicester City យ៉ាងទក់សាច់នោះ គឺអាចបញ្ជាក់បានថារដូវកាលនេះ ក្រុម Liverpool នៅតែជាក្រុមល្អជាងគេដដែល។ លោក Graeme Souness ដែលជាអតីតកីឡាករ គ្រូបង្វឹក នៅអង់គ្លេសដែរនោះ បាននិយាយថាលោកមើលឃើញក្រុមទាំងអស់ឆ្លងកាត់ប៉ុន្មានប្រកួតមកនេះ នៅតែមិនទាន់រៀបចំបានល្អ ដល់ Liverpool នោះទេ។ នេះបញ្ជាក់បានថាហង្សក្រហម មិនពិបាកក្នុងការការពារតំណែងជើងឯកឡើយ។
បុរសវ័យ៦៧ឆ្នាំខាងលើ ដែលធ្វើការឱ្យ Sky Sport បានអះអាងថា៖ “រដូវកាលមុន Liverpool លើកពានដោយឈ្នះ១៨ពិន្ទុ។ Liverpool ក្នុងគំនិតរបស់ខ្ញុំ ពួកគេនៅតែធ្វើបានទៀត។ ខ្ញុំមើល City នៅតែពិបាកប្រជែងជាមួយ Liverpool ។ Liverpool បច្ចុប្បន្ននេះ ខ្លាំងជាង Liverpool ១២ខែមុនទៅទៀត”៕
ដោយ ៖ sabay


