កីឡាករប្រេស៊ីលខ្សែប្រយុទ្ធ Neymar ត្រូវបានគេដឹងថា ទទួលរងរបួសនៅក្នុងការប្រកួតមួយ នៅឯកីឡាដ្ឋាន Stade Auguste-Delaune កាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីបានបង្ហាញវត្តមាន ក្នុងការប្រកួត៩០នាទីពេញ។
គ្រូបង្វឹកក្លឹបលោក Thomas Tuchel នៅថ្ងៃនេះនិយាយថា លោកនឹងចាំបាច់ធ្វើការពិភាក្សាគ្នា ជាមួយនឹងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យមើលស្ថានភាពរបួសរបស់ Neymar និងអំពីពេលវេលាពិតប្រាកដ នៃការសម្រាកនិងព្យាបាល។
PSG បានបើកឆាករដូវកាលថ្មីយកឈ្នះ Remis ក្នុងលទ្ធផល២ទល់នឹង០នៅក្រៅទឹកដី ខណៈដែល Neymar បានលេងពេញ៩០នាទី ប៉ុន្តែបែរបានទទួលរងរបួស នៅនាទីចុងក្រោយ និងត្រូវបានគេលើកចេញពីទីលានផងដែរ ដោយមិនអាចដើរ បានដោយខ្លួនឯង៕
ប្រែសម្រួល៖ស៊ុនលី