កីឡា

ក្រសួងសាធារណការ និងគ្រងជើងឯក ខណៈក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ២ នៃការប្រកួតកីឡាហែលទឹក ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០

ភំ្នពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញ ចូលរួមអមដំណើររបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ប្រគល់ពានរង្វាន់ដល់កីឡាករ-កីឡាការិនី ទទួលជយលាភីការប្រកួតកីឡាហែលទឹក និង សម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ អាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតខាងលើក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយសរុប២១គ្រឿងរួមមានមេដាយ១៣គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង ចំណែកក្លិបហែលទឹកក្រសួងមហាផ្ទៃ ឈរលំដាប់លេខ២ ដណ្តើមបានមេដាយសរុប១៤គ្រឿង រួមមានមេដាយ៧គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង និងក្លិបហែលទឹក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុដណ្តើមបានមេដាយសរុប២០គ្រឿងរួមមានមេដាយ២គ្រឿង មេដាយប្រាក់១២គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង។

ចំពោះក្លិបហែលទឹកនាគរាជកំពង់ចាម ដណ្តើមបានមេដាយសរុប៣គ្រឿង រួមមាមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្លិបហែលទឹកព្រឹទ្ធាចារ្យហែម ថុន ដណ្តើមបានមេដាយ សរុប៦គ្រឿងរួមមាន មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង ក្លិបហែលទឹកក្រសួងព័ត៌មានដណ្តើម បានមេដាយសំរិទ្ធ២គ្រឿង និងក្លិបហែលទឹកប៉ារ៉ាអូឡាំពិក ដណ្តើមបានមេដាយ សរុប៦គ្រឿងរួមមាន មេដាយមាស២គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង៕

Most Popular

To Top