កីឡា

លោកហង់ជួន ណារ៉ុន ៖ គ្រូអប់រំកាយ និងកីឡាបញ្ចប់ការ ហ្វឹកហាត់តេក្វាន់ដូ WT រយៈពេល២ឆ្នាំ គួរបន្តហ្វឹកហាត់កីឡា តេក្វាន់ដូ តាមគ្រឹះស្ថានសិក្សានានា

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក PARK Heu ng Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក RHO Hyunjun ប្រធានអង្គការ អ្នកស្ម័គ្រចិត្ត KOICA មន្ត្រីរាជការ នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ តេក្វាន់ដូទាំង នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០អញ្ជើញចូលរួមពិធីប្រគល់សម្ភារកីឡាតេក្វាន់ដូរបស់អង្គការ KOICA ជូនដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡានៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT បានប្រសាសន៍ថា ក្នុងនាមរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមលោកផ្ទាល់គុណ ចំពោះអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ក្នុងឳកាសផ្តល់សម្ភារកីឡាតេក្វាន់ដូ ព្រមទាំងគាំទ្រ ការហ្វឹកហាត់តេក្វាន់ដូ WT នៅប្រទេសកម្ពុជាយើង។ ជាការពិត ដើម្បីលើកកម្ពស់កីឡាតេក្វាន់ដូ WTនេះ គឺយើងបានជ្រាប់តេក្វាន់ដូ WT នៅក្នុងការសិក្សាវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡាដោយតម្រូវឲ្យគរុសិស្ស ហ្វឹកហាត់រយៈពេល២ឆ្នាំ និងអាចប្រឡងយកខ្សែក្រវាត់ខ្មៅ ។

លោករដ្ឋមន្ត្រីក្រសួងអប់រំបានបន្តថា លោកសុំផ្តាំផ្ញើដល់គ្រូអប់រំកាយ និងកីឡាចេញទៅបម្រើការងារតាមគ្រឹះស្ថាន សិក្សានានាតាមបណ្តាលខេត្ត ត្រូវលើកកម្ពស់ហ្វឹកហាត់កីឡាតេក្វាន់ដូ WTនេះនៅទីតាំងរបស់ខ្លួន ដើម្បីពង្រីកចំនួនកីឡាករ-កីឡាការិនី ជាពិសេសពង្រីកពង្រឹង សមត្ថភាពកីឡាតេក្វាន់ដូ WTឲ្យមានទូទំាង ប្រទេសកម្ពុជា ហើយត្រូវចូលរួម ការប្រកួតជើងឯក តាមខេត្ត និងតាមក្លិប ដើម្បីជ្រើសរើសចូលរួមការប្រកួត កីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯក ថ្នាក់ជាតិ ។ នេះជាយុទ្ធសាស្រ្តមួយ ក្នុងការត្រៀមការប្រកួត SEA GAMES ហើយការប្រកួតកីឡាតេក្វាន់ដូ WTឡើងកម្រិតអន្តរជាតិ ព្រោះកីឡាតេក្វាន់ដូ WT ជាប្រភេទកីឡាអូឡាំពិក ។

សម្ភារកីឡាតេក្វាន់ដូ របស់អង្គការ KOICA មានតម្លៃសរុបចំនួន ៣៥ ៥១៦ ដុល្លាអាមេរិកសម្ភារទាំងនោះ មានដូចជា ៖ ប្រព័ន្ធការពារ និងប្រព័ន្ធដាក់ពិន្ទុ ចំនួន ២ឈុត (ហ៊ុមការពារខ្លួន អេឡិចត្រូនិច ព៌ណក្រហម និងខៀវ ចំនួន១០ និងមួកការពារ ក្បាលអេឡិចត្រូនិច ពណ៌ក្រហម និងខៀវចំនួន ៦ ឧបករណ៍ទទួលនិងបញ្ជូនទិន្នន័យចំនួន២ ឧបករណ៍ចុច បន្ថែមពិន្ទុពីចៅក្រមចំនួន៦ ស្រោមជើងអេឡិចត្រូនិចចំនួន២០ កម្រាលតេក្វាន់ដូចំនួន២៨៨ផ្ទាំង ស្មើនិង២ទី លាន ឯកសណ្ឋានតេក្វាន់ដូ ២០០ឈុត ឧបករណ៍កាន់ទាត់ចំនួន៤០ ម៉ាស៊ីនត្រជាក់បញ្ឈរចំនួន ២ កុំព្យូទ័រ ២ ឈុត Monitor ២ឈុត និងខ្សែ HDMI ចំនួន ៤ឈុត ។

កីឡាជំនាញប្រកបដោយគុណភាព និងមានសមត្ថភាពអាចបន្តបង្ហាត់ និងផ្សព្វផ្សាយពីប្រភេទកីឡានេះ នៅតាម សាលារៀន និងសហគមន៍ ក៏ដូចជាអាចបើកក្លឹបកីឡា តេក្វាន់ដូតាមរាជធានី កម្ពុជា ក្រោយបញ្ចប់ការសិក្សាពីវិទ្យាស្ថាន ៕
ដោយ ៖លី ភីលីព

Most Popular

To Top