ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូWTនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០អញ្ជើញចូលរួម ការប្រកួតកីឡាតេក្វាន់ដូ WT អបអរសាទរខួបលើកទី៦ នៃឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ការប្រកួតកីឡា តេក្វាន់ដូWTអាស៊ីឆ្នាំ២០១៤ របស់វិរកីឡាការិនី ស៊ន សៀវម៉ី និងការប្រកួតតេស្តិ៍សាកល្បង បច្ចេកទេសរបស់ក្រុមជម្រើសជាតិ តេក្វាន់ដូWT នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។
ការប្រកួតខាងលើកនេះមានកីឡាករ-កីឡាការិនីចំនួន២៤នាក់ក្នុងនោះមានកីឡាការិនី ចំនួន៨នាក់មកពីក្លិបចំនួន១១ លើ៦ ប្រភេទទម្ងន់ ចំពោះក្លិបចូលរួមមានក្លិបតេក្វាន់ដូ WTក្រសួងមហាផ្ទៃ ក្លិបតេក្វាន់ដូ WTBT(ខេត្តបាត់ដំបង) ក្លិបតេក្វាន់ដូ WTFreedom ក្លិបតេក្វាន់ដូ WTមិត្តភាព ក្លិបតេក្វាន់ដូ WTពោធិ៍សែនជ័យ ក្លិបតេក្វាន់ដូ WTហូសាណា ក្លិបតេក្វាន់ដូ WTព្រះច័ន្ទ ក្លិបតេក្វាន់ដូ WTវិទ្យាល័យ ហ៊ុន សែន ១០០ខ្នង ក្លិបតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែនពាមជីកង របស់ខេត្តកំពង់ចាម ក្លិបតេក្វាន់ដូ WTវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងក្លិបតេក្វាន់ដូ WT I.Cam ។
ចំពោះការប្រកួតនេះ មានចំនួន៦ប្រភេទទម្ងន់ គឺវិញ្ញាសាប្រយុទ្ធឯកត្តជន បុរសទម្ងន់៥៤គីឡូក្រាម អាយុ១៨ឆ្នាំឡើង វិញ្ញាសាប្រយុទ្ធឯកត្តជន បុរសទម្ងន់៥៨គីឡូក្រាម អាយុ១៨ឆ្នាំឡើង វិញ្ញាសាប្រយុទ្ធឯកត្តជន បុរសទម្ងន់៦៣គីឡូក្រាម អាយុ១៨ឆ្នាំឡើង វិញ្ញាសាប្រយុទ្ធឯកត្តជន បុរសទម្ងន់៨៧គីឡូក្រាមឡើង វិញ្ញាសាប្រយុទ្ធឯកត្តជន នារីទម្ងន់ក្រោម៤៩គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជននារីទម្ងន់ ក្រោម៥៧គីឡូក្រាមអាយុ១៨ឆ្នាំឡើង ៕
ដោយ ៖ លី ភីលីព